ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ម៉ុម សារឿន ជាអភិបាលខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២


(ស្ទឹងត្រែង)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ម៉ុម សារឿន ជាអភិបាលខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២ បន្តទៀត។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «តែងតាំងឯកឧត្តម ម៉ុម សារឿន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖