រដ្ឋមន្ត្រីក្រសួងបរិស្ថាន រៀបចំវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ


វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានចាប់ផ្តើមដំណើរការហើយនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ​ក្រសួង​ ស្ថាប័ន​រដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការ​ងារ​ នៃការអនុវត្តស្មារតីវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចាំបាច់នានា​ ក្នុងការ​ពង្រឹង​ការគ្រប់​គ្រងធនធានធម្មជាតិ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។