វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានចាប់ផ្តើមដំណើរការហើយនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ និងតំណាងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍មូលដ្ឋាន ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តស្មារតីវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។