មានថ្នាក់ដឹកនាំល្អ យុវជនពិតជារីករាយចូលរួមបម្រេីកិច្ចការសង្គមប្រកបដោយឆន្ទៈ


(ពោធិ៍សាត់)៖ ក្រោមការដឹកនាំដែលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ យុវជននៅតែពេញចិត្តបន្តការងារមនុស្សធម៌យ៉ាងសកម្មនិងរីករាយក្នុងការចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ និងអាល់កុល សាប៊ូលាងដៃរបស់ឯកឧត្តម ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ។