ភាពទំនួលខុសត្រូវ៖ ដើម្បីបរិស្ថានស្អាត ភ្នាក់ងារអនាម័យតាមសង្កាត់ក្នុងខណ្ឌចំការមន បានចុះប្រមូលសំរាមដែលនៅសេសសល់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយប្រើម៉ូតូកង់បី


(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ភ្នាក់ងារអនាម័យតាមសង្កាត់ក្នុងខណ្ឌចំការមន បានចុះប្រមូលសំរាមដែលនៅសេសសល់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយប្រើម៉ូតូកង់បី មានដូចខាងក្រោម៖

១-សង្កាត់ទន្លេបាសាក់ ៖ ប្រមូលតាមផ្លូវព្រះនរោត្តម-ព្រះសីហនុ-ផ្លូវសុធារស-និងច្រកផ្លូវតូចៗតាមភូមិ។

២-សង្កាត់ផ្សារដើមថ្កូវ ៖ ប្រមូលនៅចំណុចផ្លូវលេខ៤៣០កែងផ្លូវលេខ៤៨៨៦ និងផ្លូវលេខ៩៩កែងផ្លូវលេខ៤៨៤ និងផ្លូវលេខ២៧១ ក្នុងភូមិ៣។