ឯកឧត្តម សុខ ឥសាន៖ ការលាលែងតំណែងរបស់ លោក សម រង្ស៊ី គឺជាសិទ្ធរបស់គាត់


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការលាលែង​របស់​លោក​សម រង្ស៊ី​នេះ ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការលាលែង​ជា​សិទ្ធិ​សេរីភាព​របស់​លោក​សម រង្ស៊ី​ផង​ដែរ​។

ឯកឧត្តម បានបញ្ជាក់ ថា លោក​សម រង្ស៊ី បង្កើត​ទោស​ដោយ​ខ្លួនឯង ហើយ​ទ័លច្រក​ទើប​ចុះ​ចេញពី​តំណែង​។