កំពង់ឆ្នាំងៈ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក យិន សាវ៉េន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក្រុងនិងលោកស្រី ពេជ្រ ឃន ប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំងបានអញ្ជើញចុះសាកសួរសុខទុក្ខនិង នាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រចំនួន៩គ្រួសារនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ។
ក្នុងមួយគ្រួសារៗទទួលបានអំណោយ: អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ និងអាល់១ដបតូច ។