នាវេលាព្រឹកថ្ងៃសុក្រ ០៦រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក២៥៦០ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាង កាត់ឫសសីមា ឆ្លងព្រះវិហារថ្មីវត្តស្វាយដង្គុំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។