ឯកឧត្តម មុី លីហួត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដើមរដូវវស្សា


នៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារមុខព្រួញខេត្តព្រៃវែង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដើមរដូវវស្សា ៖
១. ទីតាំងទី១ មាត់ព្រែកកំពង់ត្របែក ភូមិសហករណ៍ ឃុំពាមមន្ទា ម៉ាសុីនកម្លាំង ៦៥សេះ ០២គ្រឿង អន្តរាគមន៍សង្រ្គោះស្រូវដើមរដូវវស្សាចំនួន ៦៨០ហិកតា សម្រាប់ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ឃុំសេនារាជឧត្តម ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ដោយទំហំរាំងស្ងួតខ្លាំងក្រុមការងារអន្តរាគមន៍បន្ថែមម៉ាសុីនកម្លាំង ៦៥សេះ ចំនួន ០២គ្រឿងបន្ថែមទៀត
២. ទីតាំងទី២ ដាក់ម៉ាសុីនកម្លាំង ៦៥សេះ ០១គ្រឿង នៅលើប្រឡាយបូព៌ា ឃុំល្វា ស្រុកព្រះស្តេច និងម៉ាសុីន របស់ប្រជាកសិករ នៅចំណុចភូមិស្វាយក្តៀប អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវដើមរដូវវស្សាចំនួនប្រមាណ ១២០ហិកតា
៣. អន្តរាគមន៍ និងដោះស្រាយជីកបើកមុខទឹកយកទឹកពីស្ថានីយបូមទឹកទី២ (ប្រឡាយបូព៌ា) សង្គ្រោះស្រូវដើមរដូវវស្សានៅភូមិឡឹក និងភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ចំនួន ២០០ហិកតា ៕