អនុសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ជួយពិនិត្យ និង ព្យាបាលជម្ងឺជូនស្រ្តីក្រីក្រមានជម្ងឺ និងបានជូនប័ណ្ណអាទិភាពដើម្បីពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ


(ឬស្សីកែវ)៖ ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១.០០ នាទី អនុសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជំទាវ អាន ផល្លា ជាប្រធានរួមដំណើរជាមួយ លោក ស្រីជាអភិបាលរងខណ្ឌ លោកស្រីជាក្រុមប្រឹក្សាខណ្ឌ,សង្កាត់ លោកស្រី ចៅសង្កាត់ នារីភូមិ មេភូមិ ក្នុងសង្កាត់ទួលសង្កែ១ បានសហការជាមួយមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ជួយពិនិត្យ និង ព្យាបាលជម្ងឺជូនស្រ្តីក្រីក្រមានជម្ងឺ និងបានជូនប័ណ្ណអាទិភាពដេីម្បីពិនិ ត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃមានដូចខាងក្រោម÷

– ឈ្មោះ មុំ សុផារិន ភេទស្រី អាយុ៣៨ ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ ដែលមានបញ្ហាសុខភាព (តម្រង នោមក្រោយឆ្លង ទន្លេ )ត្រូវវះកាត់ម្តងទៀតនិងមាន កូនប្រុសម្នាក់អាយុ ៧ខែ (ដែលមានសុខភាពមិនប្រក្រ តី (ដូចមនុស្សរុក្ខ ជាតិ) ក្នុងឱកាសនោះដែល លោក ជំទាវ បានឧបត្ថម្ភថវិកាចំនួន ១០០, ០០០រៀលនិងប័ណ្ណអាទិភាព។

– ឈ្មោះច័ន្ទ ស្រីរ័ត្នអាយុ៥៧ឆ្នាំ ដែលជាស្រ្តីក្រីក្រខ្វះខាតជីវភាពគាត់មានប ញ្ហាផ្នែកសុខភាព រស់នៅផ្ទះជួលក្នុងភូមិផ្សារតូចសង្កាត់ ទួលសង្កែ១លោក ជំទាវ ព្រមទាំងក្រុ មការងារបានប្រគល់ប័ណ្ណអាទិ ភាព ទទួលសេវាសុខភាពសាធារ ណ: ជូនដើម្បីពិនិ ត្យជម្ងឺដោយឥត គិតថ្លៃ។

-លោកជំទាវ បានចុះសួរសុខទុក្ខ លោក អី សុផលអាយុ៦២ឆ្នាំ ជាសមាជិកក្រុម ប្រឹក្សាខណ្ឌ ដែលបានវះកាត់ភ្នែកឡើង បាយកំពុងសម្រាកព្យាបាលនៅគេហ ដ្ឋាន។ លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០០.០០ ០រៀល ជាថវិកាក្រោមការចាត់ចែងរបស់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និង ជាប្រធានបក្សខណ្ឌឫស្សីកែវ។