ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដំឡើងម៉ាស៊ីនបូមទឹក សង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករ


នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមទឹកពីទន្លេសាប បញ្ជូនតាមប្រឡាយ ០១ ខ្សែ ប្រវែងប្រមាណ ៣.០០០ ម៉ែត្រ ទៅសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករ ចំនួន ៥១ ហិកតា ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ៕