កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី ០២ លើកទី ០១


អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មី អាណត្តិទី២ លើកទី១ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក កិច្ចប្រជុំនេះបានពិនិត្យនិងពិភាក្សាលើរបៀបវារ:ចំនួនបួនគឺ៖ (១) លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩ របស់អាជ្ញាធរជាតិសំបូរព្រៃគុក
(២) លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ រយៈពេក៥ខែឆ្នាំ២០២០ របស់អាជ្ញាធរជាតិសំបូរព្រៃគុក
(៣) គម្រោងថវិកាឆ្នាំ២០២១, (៤) បញ្ហាផ្សេងៗ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃអាជ្ញាធរជាតិសំបូរព្រៃគុក និងរចនាសម្ព័ន្ធនៃអាជ្ញាធរជាតិសំបូព្រៃគុក។