ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាន បរិស្ថាន


នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាន បរិស្ថានដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីនាយកដ្ឋានចំណុះ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើសមិទ្ធផលការងារសម្រេចបានរយៈពេលកន្លងមក និងការកំណត់ទិសដៅការងារបន្ត។ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារ និងបានលះបង់អស់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីរបស់មន្ត្រីរាជការទាំងអស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបំពេញភារកិច្ចដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។