ក្រសួងធនធានទឹក និងឧតុនិយមខេត្តកំពត បើកការដ្ឋានដំណើរការសាងសង់ប្រព័ន្ធប្រឡាយអូរកងបួន


ប្រព័ន្ធប្រឡាយអូរកងបួន ស្ថិតក្នុងឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១.៨០០ ម៉ែត្រ ។
– ជីកប្រឡាយរង ០២ ខ្សែ សរុបប្រវែង ៤.៨២០ ម៉ែត្រ ។
– សាងសង់សំណង់សិល្បការតូចធំ សរុបចំនួន ២៦ កន្លែង ។
នៅពេលបញ្ចប់ការដ្ឋានខាងលើ ប្រព័ន្ធប្រឡាយអូរកងបួន នឹងផ្តល់ទឹកសម្រាប់បំរើដល់ការងារបង្កបង្កើនផលរបស់កសិករលើផ្ទៃដីស្រូវវស្សា ចំនួន ២.៣៧៣ ហិកតា ស្រូវប្រាំង ចំនួន ១.៣៤៣ ហិកតា ដំណាំរួមផ្សំ ចំនួន ២០ ហិកតា និងទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំភ្នំប្រាសាទ ៕