ក្រសួងធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ


នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ៥ ប្រព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រ អណ្តូងចារ ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឪ
២. ប្រព័ន្ធធារាសាស្ត្រ ពោធិ៍និល ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ
៣. ប្រព័ន្ធធារាសាស្ត្រ ជីតុក ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក
៤. ប្រព័ន្ធធារាសាស្ត្រ បង្ហើរខ្លែង ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ
៥. ប្រព័ន្ធធារាសាស្ត្រ លោ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ៕