មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃ ទួលគគី


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកប្រៃ ទួលគគី ស្ថិតក្នុងឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ ទំនប់ការពារទឹកប្រៃ ទួលគគី មានលទ្ធភាពការពារការហូរជ្រាបនៃទឹកប្រៃចូលដីស្រែរបស់បងប្អូនប្រជាកសិករបានប្រមាណ ១២០ ហិកតា ៕