អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ វិមជ្ឍការរវាងខេត្តសៀមរាប


ព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប បានជួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ វិមជ្ឍការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តអូដឺសែន នៃសារធារណរដ្ឋបារាំង ដែលដឹកនាំដោយ លោក ជំទាវ កូឡឺរី អ៊ីសាបែល សមាជិកក្រុមប្រឹក្សាខេត្តអូដឹសែនទទួលបន្ទុកទំនាក់ទំនងនិងសហប្រតិបត្តិការអន្តជាតិនិងកិច្ចការអ៊ឺរ៉ុប។
ឯកឧត្តម សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងដែលតែងជួយឧបត្ថមគាំទ្រការអភិវឌ្ឍលើគ្របវិស័យនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសេចក្ដីសហប្រតិបត្តការវិមជ្ឍការឆ្នាំ ២០១៣-២០១៧ លើការអភិវឌ្ឍវិស័យកសិកម្មជនបទជូនប្រជាពលរដ្ខ ក្នុងក្រុង ស្រុក គោដៅចំនួន ៥ ក្នុងការលើកកំពស់កែលម្អប្រាក់ចំនូលលក្ខខណ្ឌរស់នៅរបស់កសិករតាមរយការបង្កើនផលិតកម្មកសិកម្មចំរុះ និងគាំទ្រការបង្កើន និងពង្រឹងសមត្ថិភាពអ្នកផលិត ដូចជាការដាំដុះដោយលក្ខណធម្មជាតិមិនប្រើប្រាស់ជីរឺថ្នាំគីមី គឺប្រើប្រាស់ជីធម្មជាតិ និងថ្នាំសម្លាប់សត្វល្អិតដោយផ្សំពីដើមរុក្ខជាតិ និងលាមកសត្វជាដើមដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាព និងបរិស្ថានឡើយ។