រាជរដ្ឋាភិបាល ចាត់ទុកថា ការព្រួយបារម្ភរបស់ UN គឺគ្រាន់តែដើម្បីរក្សា ផលប្រយោជន៍ខ្លួន


ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ពលរដ្ឋខ្មែរជាង ៨០% មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅកម្ពុជា ដូចនេះការព្រួយបារម្ភរបស់ UN មិនបានឆ្លុះបង្ហាញពី របាយការណ៍ ពិតឡើយ គឺដើម្បីការពារ ផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ។

ឯកឧត្តម បានបញ្ជាក់ថា “ពលរដ្ឋខ្មែរ មានសិទ្ឋដល់ទៅជាង ៨០%ហើយ នេះហើយគាត់ មើលអត់ឃើញ គាត់មិនបានយកតួរលេខនេះ ទៅបញ្ជាក់ជាមួយរបាយការណ៍។ ប៉ុន្តែភ្លេចគិតថា ការលើកឡើងនឹងជះឥទ្ធិល អាក្រក់ទៅកាន់គាត់វិញ ។ ទី២ មន្រ្តីឃុំសង្កាត់ទាំងអស់ របស់ CNRP ព្រមទៅចុះឈ្មោះបោះឆ្នោត ខណៈដែលពួកគេតែងតែ និយាយអមពីការបារម្ភនោះ” ៕