ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាល និងសភាគ្មានសិទ្ធិដោះលែងមន្ដ្រីអាដហុកនិងអគ្គលេខាធិការរង គជប ទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន អះអាងថា សំណុំរឿងមន្ដ្រីសិទ្ធិមនុស្សអាដហុកទាំង៤រូប និង អគ្គលេខាធិការរង គ.ជ.ប ឥឡូវនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ។ រដ្ឋាភិបាល ឬសូម្បីតែរដ្ឋសភាក៏ដោយ ក៏គ្មានសិទ្ធិលូកដៃចូលក្នុងសំណុំរឿងនេះដែរ កុំថាឡើយស្នើឲ្យមានការដោះលែង។
ឯកឧត្តម បានបន្តថា ប្រសិនបើចង់ឲ្យមន្ដ្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការរង គ.ជ.ប ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្សី បាននៅក្រៅឃុំ គេត្រូវរកមេធាវីពូកែៗទៅតតាំងតាមផ្លូវច្បាប់នៅតុលាការ។ ព្រោះមានតែតុលាការទេ ទើបមានសិទ្ធិសម្រេចសេចក្ដីលើសំណុំរឿងនេះបាន។