ឯកឧត្តម សុខ ឥសាន៖ រដ្ឋាភិបាល​និង​សភា​គ្មាន​សិទ្ធិ​​ដោះ​លែង​មន្ដ្រី​អាដហុក​​និង​អគ្គលេខាធិការ​រង គជប ទេ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាល ​និង​សភា​​គ្មាន​សិទ្ធិ​​ដោះ​លែង​មន្ដ្រី​អាដហុក​​និង​អគ្គលេខាធិការ​រង គជប ទេ។

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន អះអាង​ថា សំណុំ​រឿង​មន្ដ្រី​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៤​រូប និង អគ្គលេខាធិការ​រង គ.ជ.ប ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុងដែន​​សមត្ថកិច្ច​​របស់​តុលាការ​។ រដ្ឋាភិបាល​ ឬ​សូម្បី​តែ​រដ្ឋសភា​ក៏​ដោយ ក៏​គ្មាន​សិទ្ធិ​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​នេះ​ដែរ កុំ​ថា​ឡើយ​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​​​។

ឯកឧត្តម បានបន្តថា ប្រសិន​បើ​ចង់​ឲ្យ​មន្ដ្រី​សិទ្ធិ​មនុស្ស​និង​អគ្គលេខាធិការ​រង គ.ជ.ប ដែលជាប់​ចោទ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី បាន​នៅ​ក្រៅឃុំ គេ​ត្រូវ​រក​មេធាវី​ពូកែ​ៗ​ទៅ​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​។ ព្រោះ​មាន​តែ​តុលាការ​ទេ ទើប​មាន​សិទ្ធិ​សម្រេច​សេចក្ដី​លើ​សំណុំ​រឿង​នេះ​បាន​។