អ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីការពារការស្រាវជ្រាវ និងឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីការពារការស្រាវជ្រាវ និងឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា ជាមួយលោក RHO Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រោងទឹកប្រាក់ប្រមាណ៨,៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១នេះតទៅ។