ក្រសួងធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចាប់បើកការដ្ឋានដំណើរការសាងសង់ប្រឡាយមេលេខ ៧៨


ប្រឡាយមេលេខ ៧៨ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– ជីកប្រឡាយមេ ១ ខ្សែ ប្រវែង ១.២០០ ម៉ែត្រ ។
– ចាក់បេតុងតួប្រឡាយមេ ប្រវែង ១.២០០ ម៉ែត្រ ។
ក្រោយពេលសាងសង់រួច ប្រឡាយមេលេខ ៧៨ ដែលមានប្រភពទឹកពីអាងទឹកទំនប់ ៧មករា ដើរតួនាទី ៖
– ផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ លើផ្ទៃចំនួន ១.៣៣៨ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
– ផ្គត់ផ្គង់ទឹកឱ្យទន្លេបាទី និងប្រឡាយមេហនុមាន ក្នុងស្រុកបាទី ខេត្តតាកែវ ៕