ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការងារជូនដល់មន្ត្រីគណបក្សស្រុក


ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការងារជូនដល់មន្ត្រីគណបក្សស្រុក
ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនា សម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការងារជូនដល់មន្ត្រីគណបក្សស្រុក និងឃុំទាំង៧ របស់ស្រុកអូររាំងឪ ។ វគ្គបណ្តុះបណ្តាល បានស្តាប់បទបង្ហាញដោយឯកឧត្តម យីន គឹមហ៊ន ប្រធានគណៈចាត់តាំងគណបក្សខេត្ត អំពីកិច្ចការបានអនុវត្តកន្លងមក និង គោលគន្លឹះនៃសេចក្តីណែនាំរបស់គណបក្សស្តីពីការងារចាត់តាំង។