ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជិវៈដល់សក្ខាកាមជ័យលាភីជំនាន់ទី១ ទី២ និង ទី៣ ចំនួន ៨០ នាក់


ព្រឹកថ្ងៃទី៣១ ខែំមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជិវៈដល់សក្ខាកាមជ័យលាភីជំនាន់ទី១ ទី២ និង ទី៣ ចំនួន ៨០ នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកកម្មវិធីកុំព្យូទ័រ ជួសជុល ម៉ាស៊ីនត្រជាក់ អគ្គីសនី ខែ្សភ្លើង និង ភាសាអង់គ្លេស នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ក្រោមជំនួយមូលនិធីអាល់-ទើមីសីម៉ាឡេស៊ី។ នេះជាផ្នែកមួយក្នុងការចូលរួមលើកស្ទុយធនធានមនុស្ស ជាពិសេសផ្នែកជំនាញវិជ្ជាជីវៈដល់យុវជនយើងផង។