កិច្ចប្រជុំបូកសរុបលទ្ធផលការងារខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា និងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងវិស័យអប់រំ ក្នុងគោលបំណងពិនិត្យមើលទិដ្ឋភាពទូទៅនៃសមិទ្ធកម្មវិស័យអប់រំតាមអនុវិស័យទាំង០៧ និងការពិភាក្សារួមគ្នាដើម្បីកសាងផែនការយុទ្ធសាស្ត្រនានា ដែលត្រូវរៀបចំឡើងនៅកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ។