ពិធីសំណេះសំណាល និងចែកអំណោយដល់កងទ័ពនិងគ្រួសារកងទ័ពក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរ


នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់កងទ័ពក្នុងកងពលតូចអន្តរាគមន៍លេខ៨ លេខ៤១ និងគ្រួសារកងទ័ព ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីប្រពៃណីជាតិ២០១៧នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួម ដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រីនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅឃុំស្រអែម ស្រុកជាំសាន្ត ខេត្តព្រះវិហារ។