ឯឧ បណ្ឌិត ទី នរិន្ទ និង ឯឧ កែវ រតនៈ បានចុះផ្សព្វផ្សាយនិងបកស្រាយរាល់ចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ


ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងចាប់ផ្តើមរំដោះខ្លួនចេញផុតពីអគ្គិសនីថ្លៃ ៣០០០ រៀលមក ៤៨០៛ ៦១០ ៛ និង ៧៩០ ៛ ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ដោយសារការវិនិយោគលើខ្សែកប់នៅបាតទន្លេរបស់អគ្គិសនីកម្ពុជា ។ ឯឧ បណ្ឌិត ទី នរិន្ទ និង ឯឧ កែវ រតនៈ បានចុះផ្សព្វផ្សាយនិងបកស្រាយរាល់ចម្ងល់របស់បងប្អូនប្រជាពលរដ្ឋក្រោមភាពរីករាយនិងអបអរសាទររបស់បងប្អូន ។ នេះជាការផ្លាស់ប្តូរជាវិជ្ជមានមួយទៀតសម្រាប់ខេត្តកំពង់ឆ្នាំងដែលជាលទ្ធផលនៃការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងវិស្វករអគ្គិសនីខ្មែរយើង ។ កំពង់លែង ថ្ងៃទី ០៤ ខែមេសា ២០១៧ ។