ក្រសួងទេសចរណ៍រៀបចំស្តង់ដា៣ស្អាត


Tour Standard 04 02 16 2 copy

​​​     កម្ពុជា​កំពុង​រៀប​ចំ​ស្ដង់​ដារ​៣ ​បន្ថែម​ទៀត​ សម្រាប់​រាជធានី​ ខេត្ត ​ប្រកួត​ដណ្ដើម​យក​ពាន​រង្វាន់ ​។ ស្ដង់​ដារ​ទាំង​៣ ​គឺៈ ​ការ​រៀប​ចំ​ស្តង់​ដា​បង្គន់​អនាម័យ​សាធារណៈ​,… ស្ដង់​ដា​ផ្សារ​ស្អាត និង​ស្ដង់​ដា​សាលា​ស្អាត ​។ កិច្ច​ប្រជុំ​ដាក់​ស្តង់ដា​នេះ បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ក្រោម​អធិបតី​ភាព ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ ថោង ខុន ​។ អភិបាល​រាជធានី​ភ្នំពេញ ក៍​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ ​។

     ស្តង់​ដា​បង្គន់ គឺ​ជា​បង្គន់​សាធារណៈ ដែល​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​តាម​ទី​សាធារណៈ ដូច​ជា​នៅ​សួន​ច្បារ​,… តាម​ដង​ផ្លូវ,​… តាម​អគារ​សាធារណៈ,…​ តាម​ផ្សារ​ទំនើប,…​ ផ្សារ​ឯកជន,​… ផ្សារ​រដ្ឋ,​… តាម​រមណីដ្ឋាន​ទេស​ចរណ៍ និង​នៅ​តាម​មជ្ឈមណ្ឌល​សាធារណៈ​មួយ​ចំនួន​ផ្សេង​ៗ​ទៀត ​។ លើស​ពី​នេះ បង្គន់​សាធារណៈ នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង នៅ​តាម​ទី​ប្រជុំ​ជន​នានា​ទូទាំង​ប្រទេស និង​ប្រកប​ដោយ​អនាម័យ និង​បរិស្ថាន​ស្អាត​ ។

     ស្តង់​ដា “ផ្សារ​ស្អាត” គឺ​សំដៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ការ​ថែ​រក្សា​បរិស្ថាន សណ្តាប់​ធ្នាប់ អនាម័យ សុវត្ថិ​ភាព​ចំណី​អាហារ និង​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​នៃ​បញ្ហា​ថង់​ប្លា​ស្ទីក និង​ជួយ​បណ្តុះ គំនិត​អាជីវករ នៅ​តាម​ផ្សារ​ទាំង​អស់​ ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​ភាព​ស្អាត​ នៅ​តាម​បណ្តា​ផ្សារ​ ក៏​ដូច​ជា​ប្រទេស​ទាំង​មូល​ ។

     ក្នុង​កិច្ច​ប្រជុំ​នោះ ក៏​បាន​លើក​ពី​ស្តង់​ដា “​សាលា​ស្អាត” ផង​ដែរ ​។ តាម​កិច្ច​ពិភាក្សា ស្តង់​ដា​ស្អាត​ទាំង​បី នឹង​មាន​ធ្វើ​ការ​ប្រឡង​ប្រណាំង​ជា​រៀង​រាល់​ឆ្នាំ​ ។