ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវ តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ៣គ្រួសារ ក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច រួមមាន៖ ឈ្មោះ សា ឈឿន អាយុ 50 ឆ្នាំ ជាជនពិការដៃជើង និងគ្រួសារឈ្មោះ វន សុំ អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ុម ម៉ៅ ជាគ្រួសារគ្មានទីពឹង រស់នៅភូមិត្រពាំងក្ដា ដោយមួយគ្រួសារទទួលបាន អង្ករ ៥០គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល សាប៊ូ និងថវិកា១៥ម៉ឺនរៀល និងស្រ្តីឈ្មោះ អ៊ុច សារ៉ុម អាយុ 50 ឆ្នាំ រស់នៅភូមិស្នងមំ មានជំងឺមហារីកសុដន់ ដំណាក់កាលចុងក្រោយ បានឧបត្ថម្ភ ថវិកា ១៧ មុឺនរៀល និង សាប៊ូ។