នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរកា ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញើញធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្តីពី “យន្តការនៃការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិបតេយ្យ” ដល់និសិ្សត សិក្ខាកាមនៃបណ្ឌឹត្យសភា នគរបាលកម្ពុជា នៅសាលាបណ្ឌឹត្យសភា នគរបាលកម្ពុជា (ដីឥដ្ឋ)។