ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញចុះពិនិត្យមើលការសាងសង់ មណ្ឌលរដ្ឋបាលមន្ទីរខេត្ត


ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងសហការីបានអញ្ជើញចុះពិនិត្យមើលការសាងសង់ មណ្ឌលរដ្ឋបាលមន្ទីរខេត្ត ដើម្បីរៀបចំអោយមន្រ្តីរបស់មន្ទីរជុំវិញខេត្ត ចូលធ្វើការនៅកន្លែងថ្មីនេះ ជាមួយគ្នានោះដែរមន្ទីរមួយចំនួនបានចូលរៀបចំជាបណ្តើរៗហើយដែរ។ មណ្ឌលរដ្ឋបាលមន្ទីរខេត្ត នឹងដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។