ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរច្រនៀង


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរច្រនៀង ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដែលរួមមាន ទំនប់អាងទឹកប្រវែង ១.១៧៥ ហិកតា និងសំណង់ទ្វារទឹក ចំនួន ០៣ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានប្រមាណ ១៩៨ ហិកតា ៕