ឯកឧត្តម អ៊ឹម ឈុនលឹម ចុះពិនិត្យមើលបឹងធម្មជាតិរក្សាការពារ ស្ថិតនៅភូមិដោះក្រមុំ និងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី


ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួមជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តមណ្ឌលគិរី រួមជាមួយ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលបឹងធម្មជាតិរក្សាការពារ ស្ថិតនៅភូមិដោះក្រមុំ និងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ ដល់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដី ដែលបានដំណើការមួយជំហ៊ាន ដំបូងក្នុងការទប់ស្កាត់ថែរក្សាពីការទន្ទា្រនចូលកាន់កាប់មកលើផ្ទៃបឹង និងយើងនឹងរៀបចំមួយផ្នែកទៀត យើងនឹងសិក្សាដើម្បីស្នើសុំគោលគារណ៍ដាក់បឹងនេះ ជាបឹងធម្មជាតិដែលត្រូវរក្សាការពារទុកជាប្រភពទឹកសម្រាប់ផលិតទឹកស្អាតបម្រើប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យនេះ៕
Em Chhunlum 13-2-2016 (2)                      Em Chhunlum 13-2-2016 (1)
Em Chhunlum 13-2-2016 (3)                       Em Chhunlum 13-2-2016 (5)
Em Chhunlum 13-2-2016 (6)                  Em Chhunlum 13-2-2016 (7)