រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងសុន្ទរកថាបើក ក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្រ្ដី សន្តិភាព និងសន្តិសុខ


នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្រ្ដី សន្តិភាព និងសន្តិសុខ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។
វេទិកានេះ គឺជាព្រឹត្តិការណ៍អមមួយ ក្នុងចំណោមព្រឹត្តិការណ៍អមដទៃទៀត ក្រោមក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងត្រូវរៀបចំដោយកម្ពុជានៅខែក្រោយ តាមប្រព័ន្ធវីដេអូ។
In the afternoon of 13 October 2021, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, presided over and delivered an opening speech at Asia-Europe Forum on Women, Peace and Security, which was organized by Ministry of Women’s Affairs.
This Forum is one of the series side-events hosted by Cambodia under the ASEM13 framework to be held next month via videoconference.