សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យុទ្ធនាការបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត លើកទី៤ឆ្នាំ ២០២១»


ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យុទ្ធនាការបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត លើកទី៤ឆ្នាំ ២០២១» នៅវិហារអន្តរជាតិ អាល់សារកាល់ (វិហារបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់ឈាមជូនដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ និងឯកឧត្តមវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឃមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន យុវជន សិស្ស និស្សិត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អ្នកស្មគ្រចិត្ត និងក្រុមការងារសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាជាច្រើនរូប។

គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំម្តង ហើយឆ្នាំនេះជាឆ្នាំទី៤ ដែលសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំឡើង។