ក្រសួងសុខាភិបាល៖ ៣៥ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១០២នាក់ (ករណីនាំចូល ១៥នាក់ និងសហគមន៍៨៧នាក់), ជាសះស្បើយ៧៤នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន១០២នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍៨៧នាក់, អ្នកជំងឺចំនួន៧៤នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៩៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,២៨៦នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕