ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង អញ្ជើញបងប្អូនប្រជាពលរដ្ឋមកសិក្សាដកស្រង់ពិសោធន៍ ពីការងារកសិកម្ម


មើលឃើញពីវិធានការចាំបាច់ ដើម្បីចូលរួមលើកស្ទួយផលិតផលកសិកម្ម ជាពិសេសជីវភាពបងប្អូននៅមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង សហការជាមួយអង្គការកសិកម្មធម្មជាតិអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុន GL Group បានអញ្ជើញបងប្អូនដែលជាកសិករសកម្ម រស់នៅក្នុងឃុំព្រៃរំដេង ស្រុកមេសាង ចំនួន៥០នាក់ ឡើងមកសិក្សា និងអនុវត្តផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងនៅកសិដ្ឋានគំរូរបស់អង្គការកសិកម្មធម្មជាតិអភិវឌ្ឍកម្ពុជា នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦ ។ ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម នុត សវនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រៃរំដេង បានសង្កត់ធ្ងន់ពីសក្តានុពល នៃវិស័យកសិកម្មស្របពេលដែលកំណើនប្រជាពលរដ្ឋកម្ពុជានៅពេលនេះបានកើនឡើងដល់១៦លាននាក់ហើយ ហើយកំណើននេះកំពុងកើនឡើងជាលំដាប់ ក្នុងកម្រិតថេរ ១.៦% ក្នុងមួយឆ្នាំ ដែលជាកត្តាញុាំងអោយតម្រូវការផលិតផលកសិកម្មក៏កំពុងកើនឡើងផងដែរ ម្យ៉ាងទៀតការធ្វើសមាហរណកម្មអាស៊ានក៏បាន និងកំពុងធ្វើអោយចរាចរណ៏កសិផល ចេញ/ចូល មានភាពរលូនជាងមុន រវាងកម្ពុជា និងប្រទេសជិតខាង ដូច្នេះតម្រូវអោយបងប្អូនកសិករត្រូវបង្កើនចំណេះដឹងបន្ថែមដើម្បីធ្វើទំនើបកម្មកិច្ចការចញ្ចឹមសត្វ និងការធ្វើប្រពលវប្បកម្ម សំដៅសម្រួលដល់ចង្វាក់ផលិតកម្ម និងបង្កើនទិន្នផលជាអតិបរមា។ ឯកឧត្តមក៏បានផ្តាំផ្ញើរបងប្អូនកសិករបន្តយកចិត្តទុកដាក់លើបញ្ហាប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួត ក្នុងរដូវប្រាំងខាងមុខនេះ ក៏ដូចជាការពិចារណាអោយបានល្អិតល្អន់ពីការប្រើប្រាស់កម្ចីឥនទានផងដែរ។ ដើម្បីបន្តអភិវឌ្ឍការងារនេះ ក្នុងនាមក្រុមការងារ និងដៃគូពាក់ព័ន្ធ ឯកឧត្តមប្រធានក៏បានសន្យាបន្តវគ្គបណ្តុះបណ្តាលនេះអោយបាន២ខែម្តងជាប្រចាំជូនប្រជាកសិករក្នុងឃុំព្រៃរំដង ក៏ដូចជាស្រុកមេសាងទាំងមូល។
Mesang 13-3-2016 (3)                            Mesang 13-3-2016 (2)
Mesang 13-3-2016 (4)                            Mesang 13-3-2016 (5)
Mesang 13-3-2016 (6)                          Mesang 13-3-2016 (7)
Mesang 13-3-2016 (8)                       Mesang 13-3-2016 (9)
Mesang 13-3-2016 (10)                    Mesang 13-3-2016 (11)
Mesang 13-3-2016 (12)                 Mesang 13-3-2016 (13)
Mesang 13-3-2016 (14)