ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ អន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹក


នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានសហការជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៤០០ ហិកតា នៅក្នុងភូមិតាណូក ឃុំជើងទៀន ស្រុកចុងកាល់ ។ នៅក្នុងការអន្តរាគមន៍នេះ ក្រុមការងារ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូច (​​​​​​​​​១២​សេះ) សរុបចំនួន ១០ គ្រឿង ដើម្បីបូមយកទឹកពីប្រឡាយមេស្ទឹងស្រែងទី ១ និងស្ទឹងក្រសាំង ទម្លាក់ចូលដីស្រែដែលកំពុងត្រូវការទឹកទាំងនោះ ។នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានសហការជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៤០០ ហិកតា នៅក្នុងភូមិតាណូក ឃុំជើងទៀន ស្រុកចុងកាល់ ។ នៅក្នុងការអន្តរាគមន៍នេះ ក្រុមការងារ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូច (​​​​​​​​​១២​សេះ) សរុបចំនួន ១០ គ្រឿង ដើម្បីបូមយកទឹកពីប្រឡាយមេស្ទឹងស្រែងទី ១ និងស្ទឹងក្រសាំង ទម្លាក់ចូលដីស្រែដែលកំពុងត្រូវការទឹកទាំងនោះ ។