ឯកឧត្តម លី ឡេង និងឯកឧត្តម ហាក់ សុខមករា បើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆមាសទី១


ប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅឆមាសទី២ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត មន្ទីរសាធារណៈការខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ស.ស.យ.កខេត្តសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ សរុបប្រមាណ១៧២នាក់ ។
ពិធីនេះរៀបចំឡើងដោយ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ និងលេខាធិការដ្ឋាន នៃអនុគណះកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ៕