កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ របស់គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន ក្រោមអធិបតីភាព ឯកឧត្តម ឡាវ វ៉ាន់


ថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន និងត្រៀមរៀបចំពិធីប្រកាសបញ្ជូលសមាជិកគណបក្ស។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកាក្បាលម៉ាស៊ីនដឹកនាំគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន និងឯកឧត្តម លោកឧកញ៉ា លោកជាប្រធាន និងអនុប្រធានសាខាគណបក្ស មជ.ទាំង៣ ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន សរុបចំនួន ២០រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕