ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បូមរំដោះទឹកចេញពីស្រែរបស់បងប្អូនប្រជាកសិករ


ព្រៃវែង ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់នាពេលកន្លងមក បានបង្កឲ្យការលិចលង់ដំណាំស្រូវដើមរដូវរបស់បងប្អូនប្រជាកសិករប្រមាណ ១៦០ ហិកតា ក្នុងឃុំរំចេក ស្រុកព្រះស្តេច ។ ការជន់លិចដោយទឹកភ្លៀងនេះ បើទោះបីជាមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ប៉ុន្តែវាបានបង្កការលំបាកយ៉ាងខ្លាំងដល់បងប្អូនប្រជាកសិករក្នុងការប្រមូលផល ព្រោះស្រូវក៏ទុំ ទឹកក៏នៅពេញស្រែ ។
ដោយពិនិត្យឃើញថា ទឹកទន្លេមេគង្គក្រោម បាន និងកំពុងហក់ឡើងខ្លាំង ដែលមិនអាចឲ្យបើកទ្វារទឹកដើម្បីបង្ហូរទឹកជំនន់នេះចូលទន្លេបាន ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចប្រើប្រាស់ស្ថានីយបូមទឹកសណ្តរទន្លេកំពង់ត្របែក ដើម្បីបូមរំដោះទឹកចេញពីស្រែរបស់បងប្អូនប្រជាកសិករ ។