ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមកិច្ចក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៩ នៅកោះបាលី


ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៩ ដើម្បីពិភាក្សាអំពីបញ្ហាជាយុទ្ធសាស្ត្រនានា និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មី ថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីសម្រេចបាននូវអាទិភាពទាំងឡាយ នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ី សម្រាប់ឆ្នាំ២០២៣៕