ថ្លែងនៅក្នុងវេទិកាសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានមានប្រសាសន៍ថា ជាទូទៅប្រទេសដែលប្រកាសថា ខ្លួនជាប្រទេសដែលជាប្រជាធិបតេយ្យ តែងតែបង្កើត នៅវេទិកាសាធារណៈផ្សេងៗដើម្បីពន្យល់ ហើយនឹងបញ្ជូនសារសំខាន់ៗ ដើម្បីលើកកម្ពស់ ចំណេះវិជ្ជា របស់ប្រជាជន ហើយប្រជាជន គាត់យល់ដឹងហើយ គឺការទាមទាររបស់គាត់ អ្វីដែលគាត់ប្រាថ្នាចង់បាននៅក្នុងសង្គម នៅក្នុងសហគមន៍គាត់ គឺមានលក្ខណៈស្របទៅនឹងអ្វីដែលរដ្ឋ ឬក៏រាជរដ្ឋាភិបាល លោកមានគោលនយោបាយ ហើយឆ្លើយតបគ្នាទៅវិញទៅមក ចឹងទៅភាពខុសគ្នាមានតិចតួច មិនអាចថាក្នុងសង្គមមួយមានភាពល្អឥតខ្ចោះនោះទេ គឺថាមិនមានអរិយភាព ឬក៏មិនមានទំនាស់ចិត្តនោះទេ ទំនាស់សតិអារម្មណ៍ ប៉ុន្ដែអ្វីដែលងាយស្រួលគឺយើង មានការជួបគ្នាអោយបានជិតស្និទ រវាងកម្រិតដឹកនាំនឹងប្រជាជនដែលចង់ទទួលសេវានោះ ត្រង់ចំណុចនោះហើយយើងបានដាក់ប្រធានបទថា ថ្ងៃនេះយើងពិភាក្សាសេវប្រជាជន
តើរដ្ឋគិតដូចម្ដេច ហើយប្រជាជនគិតដូចម្ដេច?
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍បន្តថា ចំណុចនេះ វាមានសារៈសំខាន់ណាស់ សម្រាប់ទំនាក់ទំនងរដ្ឋនឹងប្រជាជន។
ឯកឧត្តម បានមានប្រសាសន៍ថា ពាក្យថាសេវាគឺមួយអ្នកចង់បាន មួយអ្នកផ្ដល់ ចង់បាននឹងផ្តល់គឺ តាមរយៈ អ្វីមុនគេបំផុតក្នុងសេវាប្រជាជននឹងក្នុងប្រទេសប្រជាធិបតេយ្យមុនគេបំផុតគឺសន្លឹកឆ្នោត គណបក្ស នយោបាយ ដែលបានបង្កើតនៅក្នុងរបបសេរីពហុបក្ស គណបក្សណាក៏ដោយគឺតែបង្កើតឡើងគឺចង់បាន អំណាចហើយ ហើយការចង់បានអំណាច ចង់បានការគាំទ្រពីប្រជាជន ចឹងចង់បានការគាំទ្រពីប្រជាជន រៀបចំគោលនយោបាយរបស់ខ្លួនអោយបានល្អ រៀបចំគណបក្សល្អ គណបក្សធំ មិនប្រាកដថាល្អប៉ុន្មានទេ ទាល់តែមានគោលនយោបាយទៀត ហើយគោលនយោបាយនោះគឺជាគោលនយោបាយ ដែលអាចអនុវត្តទៅបាន កុំអោយគោលនយោបាយដាក់ហើយធ្វើមិនបាន ចឹងវាទៅលក្ខណៈភូតកុហកប្រជាជន វាពីចំណុចនេះហើយ
តើរដ្ឋនឹងប្រជាជន គួរផ្តល់សេវានេះតាមរបៀបណា?
គណបក្សនយោបាយសុទ្ធសឹងតែលើកគំនិត លើកទស្សនវិជ្ជា ដើម្បីចេញជាវិធានការក្នុងការដឹកនាំទេ តែដល់ការដឹកនាំមែនទែនទាល់តែគណបក្សនឹងឈ្នះឆ្នោត ហើយបានជាលោកយកគោលនយោបាយនោះ ទៅជាគោលនយោបាយរបស់ជាតិ ហើយបានយកទៅបែងចែកហើយ ហើយបែងចែកហើយ ថាគោល នយោបាយជាគោលនយោបាយថ្នាក់ជាតិដែលត្រូវអនុវត្តន៍ ហើយគោលនយោបាយណា ជាគោលនយោបាយ ថ្នាក់ក្រោមជាតិដែលត្រូវអនុវត្តន៍ ចឹងចំណុចពីរនេះគឺយើងត្រូវមានដែរ។ ចឹងប្រជាជនលោកត្រូវចាំថា ដើម្បីបានសេវា លោកត្រូវរក្សាតម្លៃសន្លឹកឆ្នោតរបស់លោក ចឹងសន្លឹកឆ្នោតលោក ទុកចិត្តលើគណបក្សណាហើយ គណបក្សនោះមានគោលនយោបាយយ៉ាងណា មិនភូតកុហកនិយាយដើម្បីបំផ្លើស មិននិយាយដើម្បីបំប៉ោង មែនដើម្បីអោយតែប្រជាជនជឿខ្ញុំ ខ្ញុំដឹកនាំបានហើយនោះទេ ប៉ុន្ដែពេលដែលខ្លួនឈ្នះឆ្នោតទៅជាធ្វើអត់បានទៅវិញ។
នៅក្នុងរបបសេរីពហុបក្ស គឺគេអនុញ្ញាតអោយមានការឃោសនា មុនការបោះឆ្នោតគឺយើងមានការឃោសនារយៈពេល១៤ថ្ងៃតាមច្បាប់ថ្មីដែលយើងបានអនុវត្តហើយនឹង ចឹងគេអោយលោកថា លោកមិនទាន់មានឱកាសដឹកនាំ លោកមិនទាន់មានឱកាសដើម្បីផ្ដល់សេវា ប៉ុន្ដែលោកអាចឱកាសមួយដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋថា ខ្ញុំសន្យាថាធ្វើនេះ ត្រៀមនឹងធ្វើនោះ តាមគោលនយោបាយរបស់គណបក្សខ្ញុំ ប៉ុន្ដែគោលបាយដែលត្រូវធ្វើនោះ ត្រូវចាំថាគោលនយោបាយដែលល្អ គឺគោលនយោបាយដែលមិនប្រជាកលនិយម មានន័យថាមានល្បិច បង្កប់ភាពកុហកនៅក្នុងនឹង ហើយការកុហកនៅក្នុងនឹង ធ្វើអោយប្រជាជនជឿលើខ្លួនហើយ ប៉ុន្ដែខ្លួនអនុវត្តអត់បាន ចឹងមានឧទាហរណ៍ច្រើនណាស់។ ក្នុងការ ក្រោយការបោះឆ្នោតហើយនេះ ដែលជាក់ស្ដែងយើងត្រូវធ្វើការរវាងសេវាជាតិ និងសេវាថ្នាក់ក្រោមជាតិ សេវាជាតិ និងសេវាថ្នាក់ក្រោមជាតិនឹង ចឹងយើងត្រូវវែកញែកអោយបានច្បាស់។