ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យនិងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋចំនួន ២០០៧នាក់ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន មានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ចំនួន២១៥នាក់ បានអញ្ជើញចុះពិនិត្យនិងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋចំនួន ២០០៧ នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០១៧នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពិធីនេះ មានការអញ្ជើញជាអធិបតី ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឡាយ អ៉ីពិសិទ្ធិ សមាជិព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រួច ឯកឧត្តម លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន មានី ព្រមទាំងមានការអញ្ជើញចូលរួម ពីបុគ្គលិកពេទ្យជំនាញៗមកពីតាមបណ្តាមន្ទីរពេទ្យជាច្រើនរូប ។