នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន៦០រូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន


នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន៦០រូប ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០៣គ្រឿង ដែលចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរទស្សនកិច្ច រយៈពេល០៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា របស់កងនាវានៃកងទ័ពជើងទឹករំដោះប្រជាជនចិន គឺ ក្នុងគោលបំណងដើម្បីលើកកំពស់ចំណងសាមគ្គីភាព មិត្តភាព នឹងពង្រឹងកិច្ចសហ ប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ កម្ពជា-ចិន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕