ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញចូលរួមចែកមូលនិធិមនុស្សធម៌ ស ខេង ដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៃឃុំរំលេច ស្រុកសីុធរកណ្តាល បងប្អូនដែលមានកូនឆ្លងទន្លេ ចំនួន ១៩គ្រួសារ បងប្អូនដែលមានអ្នកស្លាប់ ចំនួន ៣គ្រួសារ សរុប ២២គ្រួសារ។