រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដោយមានការណែនាំ ពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានចាត់អោយក្រុមការងារ យកជើងតាង និងស្លាកមេតុង ទៅដាក់ទីតាំងស្រះទឹក ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយពីប្រភពទឹកក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។