ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យកិច្ចដំណើរការការងារគ្រប់គ្រងទឹកនៅទំនប់សណ្តរទន្លេកំពង់ត្របែក


នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យកិច្ចដំណើរការការងារគ្រប់គ្រងទឹកនៅទំនប់សណ្តរទន្លេកំពង់ត្របែក ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ នៅក្នុងពេលចុះពិនិត្យនោះ ក្រុមការងារបានណែនាំបន្ថែមដល់អ្នកគ្រប់គ្រងទ្វារទឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការគ្រប់គ្រងទ្វារទឹកឱ្យបានល្អ ដើម្បីបញ្ជៀសនូវការខូចខាតផ្សេងៗទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសនារដូវវស្សានេះ ។