សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ អញ្ជើញរាប់បាត្រឆ្លងវេនបិណ្ឌទី១២ ប្រគេនដល់វត្តចំនួន១៥ នៅខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ និងយុទ្ធជនពលី


សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រឆ្លងបិណ្ឌវេនទី១២ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង។ ពិធីនេះ ប្រារព្ធធ្វើនៅវត្តពោធិ៍វាលស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីបុណ្យកាន់បិណ្ឌវេនទី១២ ប្រគេនជូនវត្តចំនួន១៥ ក្នុងខេត្តបាត់ដំបង ផ្តើមបុណ្យដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រាបុត្រី និងចៅៗ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង។

ក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង និងក្រុមគ្រួសារ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខជាកិច្ចបញ្ចប់ នៃពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះ៕