ក្រសួងការពារជាតិ បន្ដសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាល ចុះពិនិត្យស្ថានភាពនៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីផ្ទៀងផ្ទាត់ក្រោយបទឈប់បាញ់ចូលជាធរមាន


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងនៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

On Tuesday morning, 23 September 2025, The Ministry of National Defence of the Kingdom of Cambodia facilitated the Interim Observer Team (IOT), visited Osmach Border Checkpoint in Oddar Meanchey Province, in order to observe, verify, and report on the border situation after the Ceasefire came into effect.